• Trorang Pring Village, Sankat Kratie, Kratie Town, Kratie Province, Cambodia
  • (855) 97 777 5788

ប្រវត្តិសង្ខេប



១​. ប្រវត្តិសង្ខេបៈ

អង្គការអភិវឌ្ឍន៍ជនបទ ភូមិភាគឦសាន (NRD) ជាអង្គការដែលមិនរកប្រាក់ចំណេញ, មិនមែនរដ្ឋាភិបាល និងមិនបំរើគណៈបក្សនយោបាយដោយផ្ទាល់និងដោយប្រយោលឡើយ។ ជាអង្គការខ្មែរក្នុងស្រុកមួយដែលធ្វើការ អភិវឌ្ឍន៍ជនបទដាច់ស្រយាល ជាពិសេសគឺជនជាតិដើមភាគតិច។ អង្គការនេះស្ថាបនាឡើងដោយលោក សំ សុវណ្ណ អតីតប្រធានគំរោង អុកស្វាមអូស្ត្រាលី ប្រចាំខេត្តក្រចេះ និងសហជីវិនផ្សេងៗទៀតនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១២ នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ នៃព្រះរាជា ណាចក្រកម្ពុជា លេខ ៦៧០ សជណ ចុះថ្ងៃទី ២៨ ខែ ឧសភា ឆ្មាំ ២០១២ ។

បុគ្គលិកស្ថាបនិក NRD ទាំងអស់ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការអុស្វាមអូស្ត្រាលី នៅខេត្ត ក្រចេះ និង នៅខេត្តស្ទឹងត្រែង។ ធ្លាប់ធ្វើជ្វាដៃគូរសហការអភិវឌ្ឍន៍ល្អរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះមានមន្ទីរ អភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល មន្ទីរអប់រំយុវជន និងកីឡា មន្ទីរកសិកម្ម  មន្ទីរកិច្ចការនារី គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរធនធានទឹក និងឧត្តុនិយម និងរដ្ឋបាលជលផល ដែលបានកសាងនូវសមិទ្ឋិផល រូបវន្ត័-អរូបវន្ត័ជាច្រើន។ យើងនៅតែចងចាំជានិច្ចនូវសកម្មភាពមនុស្សធម៌របស់អង្គការអុកស្វាមអូស្ត្រាលី ដែលយើង ទាំងអស់គ្នាបានសហការបំពេញបេសកកម្មលើទឹកដីស្រុកសំបូរ ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ នៃខេត្ត ស្ទឹងត្រែង និង ខេត្តក្រចេះអស់រយៈពេលជាងដប់ឆ្នាំកន្លងមក នេះដែលជាតំបន់កម្រនឹងមានភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗ ទៀតបានទៅដល់។ យើងបានរៀនសូត្រច្រើនណាស់ពីបទពិសោធន៍នានា ដែលយើងនឹងអាចយកវាទៅប្រើប្រាស់សំរាប់ ការងារថ្មីរបស់ អង្គការអភិវឌ្ឍន៍ ជនបទ ភូមិភាគឦសាន ទៅថ្ងៃអនាគត។

NRD ធ្វើការអនុវត្តន៍ដោយផ្ទាល់ជាមួយអ្នកទទួលផលចំនួន ២៥ ភូមិក្នុងស្រុកសំបូរ ខេត្តក្រចេះ និង ២៥ភូមិ ក្នុងស្រុក សៀមបូក និងថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នឹងព្យាយាមពង្រីកភូមិគោលដៅថ្មីៗ ក្នុង និងក្រៅខេត្តគោល ដៅតាមលទ្ឋភាពដែលអាចធ្វើទៅបាន។

២.ការចាប់ផ្តើមគំរោង

បើលោក-លោកស្រីនិយាយពីប្រវត្តិនៃការកកើតរបស់អង្គការអភិវឌ្ឍន៍ជនបទភូមិភាគឦសាន (NRD) ពួកយើងត្រូវថ្លែងអំណរគុណដល់អ្នកគ្រប់គ្រងអង្គការអុកស្វាមអូស្ត្រាលីនៅកម្ពុជានាសម័យ កាលនោះ ដែលបានផ្តល់នូវ សំភារប្រើប្រាស់មួយចំនួនរបស់គំរោងខេត្តក្រចេះ មកអង្គការ(NRD)បង្កើតជាសំភារក្នុងការិយាល័យ និង ម៉ូតូមួយ គ្រឿង សំរាប់ចាប់ផ្តើមអនុវត្តគំរោងសហគមន៍នេសាទ (CFi) និងការពង្រឹង សមត្ថភាព អង្គការសហគមន៍ មូលដ្ឋាន(CBOs)។

៣.ការស្វែងរកដៃគូផ្តល់មូលនិធិសំរាប់អនុវត្តគំរោង

បុគ្គលិកស្ថាបនិកអង្គការអភិវឌ្ឍន៍ជនបទភូមិភាគឦសាន (NRD)  ជាអតីតបុគ្គលិករបស់អង្គការអុកស្វាម អូស្ត្រាលី (OAU)  ដែលធ្លាប់មានបទពិសោធន៍អនុវត្តគំរោងនៅជនបទដាច់ស្រយាលជាមួយជនជាតិដើមភាគតិច និងមានការទទួលខុស ត្រូវខ្ពស់សំរាប់សហគមន៍ ម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន  និងស្ថាបន័ពាក់ពន្ឋ័នានា។

ខាងក្រោមនេះជាទស្សនៈវិស័យ បេសកកម្ម  គុណតំលៃ/គោលការណ៍  គោលដៅ  និងគំរោងកម្មវិធីរបស់ អង្គការ អភិវឌ្ឍន៍ជនបទ ភូមិភាគឦសាន (NRD) ដែលនឹងត្រូវធ្វើនាពេលបច្ចុប្បន្ននិងទៅអនាគត។

អង្គការ (NRD) កំពុងត្រូវការម្ចាស់ជំនួយ បើលោក-លោកស្រី ជាសប្បុរសជនជាតិ អន្តរជាតិ និងជាទី ភ្នាក់ងារផ្តល់មូលនិធិនានា បានបរិច្ចកាធនធានផ្ទាល់ខ្លួន រឺ ជាធនធានរបស់ស្ថាបន័មកអង្គការ (NRD) មានន័យថា លោក-លោកស្រីបានចូលរួមចំនែកយ៉ាងធំធេងជួយដល់ជីវិតអ្នកក្រីក្រ និងអ្នកដែលងាយរងគ្រោះបំផុត ដែលពួកគេ ភាគច្រើនជាជនជាតិដើមភាគតិចរស់នៅជនបទដាច់ស្រយាលក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា ដែលជាភូមិសាស្ត្រពិបាកក្នុងការធ្វើដំណើរទៅមក ហើយកម្រនឹងមានស្ថាបន័អភិវឌ្ឍន៍ដ៏ទៃទៀតបានទៅដល់។

បើលោក-លោកស្រី និងទីភ្នាក់ងារផ្តល់មូលនិធិនានា  បានចូលរួមដៃគូជាមួយ អង្គការ (NRD) គឺលោក-លោកស្រី មានសិទ្ឋិនិងឱកាសពេញលេញ ក្នុងការចុះទៅដល់តំបន់នោះដើម្បីពិនិត្យស្ថានភាពខ្វះខាត និងការជជែក គ្នាជាមួយសហគមន៍របស់ពួកគេផ្ទាល់ ។ ក្រុមការងារ រីករាយបំផុតក្នុងការជូនដំណើរ លោក-លោកស្រីទៅ កាន់តំបន់នោះរួមទាំងផ្លូវទឹកនៃទន្លេមេគង្គ និងផ្លូវគោកដែលត្រូវឆ្លងកាត់ព្រៃប្រឹក្សាជាមួយនឹងផ្លូវលំដ៏សែនពិបាក។

ទស្សនៈវិស័យ  (VISION)

ជាសង្គមមួយដែលមានការគោរពសិទ្ធិមនុស្ស ដំណើរការចិញ្ចឹមជីវិតប្រកបដោយសមធម៌ យុត្តិធម៌ ភាពសុខដុម-រម្យនា និងបរិស្ថានស្រស់បំព្រងសំរាប់មនុស្សជាតិជំនាន់ក្រោយ។

បេសកកម្ម (MISSION)

អភិវឌ្ឍន៍ក្នុងភាពជាដៃគូឆ្ពោះទៅជនបទនៃប្រទេសកម្ពុជា  ជំរុញឱ្យមានភាពសកម្មនៃប្រជាពលរដ្ឋ អង្គការ សហគមន៍មូលដ្ឋាន និងអាជ្ញាធរក្នុងតំបន់ ដើម្បីផ្តល់អំណាច ការគោរពសិទ្ធិ ការគាំទ្រនូវសំភារៈ និងបច្ចេកទេស ដល់ស្ត្រី ជនជាតិដើមភាគតិច និងអ្នកដែលងាយរងគ្រោះទាំងអស់ ឱ្យទទួលបាននូវជីវភាពល្អប្រសើរឡើង ហើយរស់ នៅក្នុងភាពថ្លៃថ្នូរនៃជីវិត។

គុណតំលៃ/គោលការណ៍ (VALUES /PRINCIPLE)

  •  សាមគ្គីភាព  អព្យាក្រិត និងមិនបំរើគណៈបក្សនយោបាយ
  • ជាដៃគូនូវគ្រប់សកម្មភាពដើម្បីអភិវឌ្ឍន៍សង្គមនៅជនបទ
  •  គោរព និងអនុវត្ត ច្បាប់, សិទ្ធិនានា (ជាតិ និងអន្តរជាតិ)
  • ធ្វើជាគំរូនូវរាល់សកម្មភាពអភិវឌ្ឍន៍

គោលដៅ (GOAL)

រួបរួមគ្នាអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយសន្តិភាព ភាពថ្លៃថ្នូរ ការយោគយល់គ្នា សំរាប់និរន្តភាពទាំង អស់គ្នា  និងមិនប៉ះពាល់ដល់បរិស្ថាន។

គំរោងកម្មវិធី (OBJECTIVES)

-សហគមន៍នេសាទ  ធនាគារភូមិ  និងអង្គការសហគមន៍មូលដ្ឋាន

-សមធម៌សេដ្ឋកិច្ច

-ពត៌មាន សំលេង និងសកម្មភាពស្ត្រី

-ទឹកស្អាត និងអនាម័យជនបទ និងការងារមនុស្សធម៌ក្នុងពេលមានវិបត្តិ

-កសិកម្មសមស្របទៅនឹងការបំរែបំរួលអាកាសធាតុជាសកល

ហ្វេសប៊ុក

ចំនួននៃការចូលទស្សនា

Flag Counter

វីដេអូ​ សំខាន់ៗ